តើ​មាន​សុភាព​នារី ​និង​សុភាព​បុរស​ណា​មាន​ចំណាប់អារម្មណ៍ទេ? ឥលូវ​នេះ ឱកាស​ការងារ​ថ្មី​ជា​មួយ​ក្រុម​ហ៊ុន​ ហ្វឺស​​ ក្លាស យើង​បាន​មក​ដល់​ហើយ!!!

មុខ​តំណែង៖​ បុគ្គលិកទទួល​ភ្ញៀវ (Receptionist)

ការងារ​ប្រចាំ​ការ៖

  • ស្វាគមន៍​ភ្ញៀវ​
  • ទទួល​ទូរសព្ទ​ចេញ​ចូល
  • ​រៀប​ចំ​ឯកសារជូន​ភ្ញៀវ
  • បង្កើត​​ទំនាក់​ទំនង​ល្អ​ជា​មួយ​ភ្ញៀវ​ និង​មិត្ត​រួម​ការ​ងារ
  • ធ្វើ​កំណត់​ត្រា​រាល់​ចម្ងល់​របស់​ភ្ញៀវ​
  • ចូល​រួម​ជួយ​ការងារ​រដ្ឋបាល​
  • បំពេញ​ការងារ​ខ្លះៗ​ទៀត​តាម​ការ​ចាត់​តាំង​


លក្ខណៈ​សម្បត្តិ​៖

  • ជា​និស្សិត​សាកលវិទ្យាល័យ​ទាំង​ ២ ភេទ​
  • មាន​វោហា​ស័ព្ទភាសារ​ខ្មែរ
  • មាន​សមត្ថភាពក្នុងការ​និយាយ​ និង​សសេរ​ភាសាអង់គ្លេស​
  • មាន​ភាព​ប៉ិន​​ប្រសព្វ​ផ្នែក​ទំនាក់​ទំនង ​
  • ​ចេះ​ប្រើ​ប្រាស់​កម្មវិធី​ដូច​ជា Microsoft Word និង Excel
  • ចេះ​ប្រើ​ប្រាស់​អ៊ីនធឺណែត ​និងអ៊ីមែល​ (e-mail)
  • ចេះ​ភាសា​ផ្សេង​ទៀត​កាន់​តែ​ប្រសើរ

សូម​ផ្ញើ​ប្រវត្តិ​រូប​សង្ខេប (CV)​ និង​លិខិត​អម (Cover Letter) មក​កាន់​អាស័យដ្ឋានអ៊ីមែល​ « fcmanagement@firstclass.com.k​h » ​ឬ​មក​កាន់​ទី​តាំង​យើងខ្ញុំ​ផ្ទាល់​នៅ ផ្ទះលេខ ១២​ ផ្លូវ ២២២ (ក្នុង​ Google Map: https://goo.gl/AeUth9) ឲ្យ​បាន​មុន​​ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧។

សូម​បញ្ជាក់​ថា​ មានតែបេក្ខជន​/​បេក្ខនារី ​ដែល​ជាប់​នៅ​ជុំ​ដំបូងប៉ុណ្ណោះ​ទើ​ប​ទទួលបាន​ការ​អញ្ជើញ​មក​ធ្វើ​ការ​សម្ភាសន៍​។

ក្រុម​ហ៊ុន ហ្វឺស ក្លាស
សេវាកម្មឆាប់​រហ័សប្រកប​ដោយ​គុណភាព​ខ្ពស់
www.firstclass.com.kh
https://www.facebook.com/FirstClassTranslation/
(+855) 12 925 789/ 77 775 569